ក្នុងចំណោមប្រទេសទាំង១០ ដែលសមាជិកសហគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន សុទ្ធតែមានផ្កាតំណាងជាតិរបស់ខ្លួន ក្រៅពីទង់ជាតិ ភ្លេងជាតិ សំលៀកបំពាក់ អាហារ ភាសាជាដើម។ ខាងក្រោមនេះ ជាការលើកឡើងដោយសង្ខេបខ្លីៗ ពីអត្ថន័យ នៃផ្កាតំណាងជាតិរបស់ប្រទេសនីមួយ ក្នុងចំណោម១០ប្រទេសដូចខាងក្រោមនេះ៖
១. ប្រទេសថៃ
ផ្ការាជព្រឹក្ស គឺជាផ្កាតំណាងជាតិ។ ផ្ការាជព្រឹក្សមានពណ៌លឿងស្រស់ស្អាត ពេលផ្ការីកដើមនឹងជម្រុះស្លឹកចោលសល់តែផ្កាពណ៌លឿងពេញដើម។ ជនជាតិថៃចាត់ទុកថា ដើមរាជព្រឹក្សជាដើមឈើមង្គល និងត្រូវគេប្រើក្នុងពិធីសំខាន់ៗ ដូចជា៖ យកទៅធ្វើជាសសរស្ដម្ភ ដាំក្នុងផ្ទះដើម្បីភាពចម្រុងចម្រើនរុងរឿង មានកេរឈ្មោះ កិត្តិយស ដោយត្រូវគេស្គាល់ជាទូទៅក្នុងប្រទេសថៃ និងដាំតាមផ្លូវជាច្រើន។

២. ប្រទេសម៉ាឡេស៊ី
ផ្កាតំណាងជាតិ ផ្ការំយោល ភាសាម៉ាឡេយូ មានន័យថា Bunga raya អានថា ប៊ុងង៉ា-រ៉ាយ៉ ឬប៊ុងង៉ារ៉ាយ៉ា។ ផ្ការំយោលបានទទួលរហស្សនាមថា ជារាជនីនៃផ្កាក្រុងក្ដៅ ជាតំណាងឲ្យគោលការណ៍ទាំង៥ នៃភាពជាជាតិនិយមរបស់ប្រទេសម៉ាឡេស៊ី ដែលជាគោលការណ៍នៃការកសាងជាធ្លុងមួយ និងភាពអត់ធ្មត់ក្នុងជាតិ អាចឃើញទូទៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត។

៣. ប្រទេសហ្វីលីពីន
ផ្កាតំណាងជាតិ ផ្កាម្លិះសាំប៉ាហ្គីតា (Sampaguita Jasmine or arabian Jasmine) មានស្រទាប់ផ្កាពណ៌ស និងមានផ្កាគ្រប់រដូវពេញមួយឆ្នាំ។ ជនជាតិហ្វីលីពីន មានជំនឿថា ផ្កាប្រភេទនេះគឺជានិមិត្តរូប នៃភាពបរិសុទ្ធ ភាពសាមញ្ញ ឱនលំទោន និងរឹងមាំ។

៤. ប្រទេសសិង្ហបុរី
ផ្កាតំណាងជាតិ ផ្កាអ័រគីដេ Vanda Miss Joaquim ផ្កាអ័រគីដេ ដែលត្រូវបានគេស្គាល់ជាទូទៅ ក្នុងប្រទេសសិង្ហបុរី ដោយផ្កានេះត្រូវបានដាក់ឈ្មោះតាមអ្នកផ្សាំពូជផ្កានេះ គឺ Miss Agness Joaquim។ ផ្កាអ័រគីដេនេះ ជាពូជផ្កាផ្សំរវាង Vanda teress ណិង Vanda Hookeriana ចេញផ្កាពេញមួយឆ្នាំ យើងអាចឃើញបានជាទូទៅក្នុងប្រទេសសិង្ហបុរី។

៥. ប្រទេសឥណ្ឌូណេស៊ី
ផ្កាអ័រគីដេរាត្រី ជាផ្កាតំណាងជាតិ នៃប្រទេសមួយនេះ។ ផ្កាអ័រគីដេរាត្រី ឬ Moon Orchid ជាផ្កាអ័រគីដេអម្បូរ Phalaenopsis និងជាផ្កាមួយក្នុងចំណោមផ្កាអ័រគីដេ ដែលរីកបានយូរ។ ផ្កាមួយមែកអាចនៅបានយូរពី២-៦ខែ និងអាចធំបានល្អក្នុងអាកាសធាតុសើម។ គេអាចមើលឃើញជាទូទៅនៅក្នុងតំបន់ទំនាបរបស់ប្រទេសឥណ្ឌូណេស៊ី។

៦. ប្រទេសប្រ៊ុយណេ
ផ្កាតំណាងជាតិ គឺផ្កា Simpor ដែលជាផ្កាក្នុងតំបន់ និងជាផ្កាដែលមានស្រទាប់ធំៗពណ៌លឿង។ លក្ខណៈពិសេសរបស់វា នៅពេលរីកអស់មានទ្រង់ទ្រាយស្រដៀងនឹងឆត្រ ហើយអាចមើលឃើញតាមមាត់ទន្លេទូទៅក្នុងប្រទេសប្រ៊ុយណេ។

៧. ប្រទេសវៀតណាម
ផ្កាឈូក គឺជាផ្កាតំណាងជាតិ។ ជាផ្កាដែលជនជាតិវៀតណាម ចាត់ទុកថា ជាពូជផ្កាដ៏ស្រស់ស្អាត អាចមើលឃើញជាទូទៅនៅតាមប្រភពទឹកក្នុងប្រទេសវៀតណាម។ សម្រាប់ជនជាតិវៀតណាមផ្កាឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ សម្ពន្ធភាព និងការមើលឃើញក្នុងផ្លូវវិជ្ជមាន។ ម្យ៉ាងផ្កាឈូជាផ្នែកមួយ នៃវប្បធម៌វៀតណាម មាននៅក្នុងស្ថាបត្យកម្មផ្សេងៗ និងត្រូវនិយាយដល់ក្នុងកំណាព្យ ចម្រៀងប្រពៃណីរបស់វៀតណាមទៀតផង។

៨. ប្រទេសឡាវ
ផ្កាតំណាងជាតិ គឺផ្កាចំប៉ី (Frangipani, Pagoda tree, Temple tree) ជានិមិត្តរូបប្រទេសឡាវ មានច្រើនពណ៌ ដូចជា៖ ពណ៌ស ពណ៌ក្រហម និងពណ៌ផ្កាឈូក។ ជាផ្កាតំណាងឲ្យភាពស្មោះត្រង់ និងសេចក្ដីសុខ។ ដូច្នេះហើយទើបជនជាតិឡាវចូលចិត្ត ប្រើតុបតែងក្នុងពិធីផ្សេងៗ ឬធ្វើជាកម្រងផ្កាដើម្បីស្វាគមន៍ភ្ញៀវ។ ផ្កាចំប៉ីចេញផ្កាពេញមួយឆ្នាំ និងរស់បានយូរ ទើបត្រូវគេដាំយ៉ាងច្រើន ជាពិសេសក្នុងបរិវេណវត្តអារាម។

៩. ប្រទេសមីយ៉ាន់ម៉ា
ផ្កាតំណាងជាតិ គឺផ្កា Padauk ចេញផ្កានៅរដូវភ្លៀង ដែលជាពេលវេលាចូលឆ្នាំថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា។ នៅពេលផ្ការីកដើមរបស់ផ្កា Padauk នឹងមានផ្កាពណ៌លឿងពេញទាំងដើម ដោយជនជាតិមីយ៉ាន់ម៉ា មានជំនឿថា ដើមរបស់វា ជានិមិត្តរូបនៃភាពរឹងមាំ និងភាពអត់ធ្មត់។ ផ្កាប្រភេទនេះនៅមានន័យចំពោះយុវវ័យ និងក្ដីស្រលាញ់ទៀតផង។ ជាផ្កាដែលខ្វះមិនបានទេ ក្នុងពិធីប្រពៃណីចាងសាសនា ទើបឃើញមានច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។ ម្យ៉ាងទៀតដើមរបស់វា អាចយកមកធ្វើជាតុ ទូ បានទៀតផង។

១០. ប្រទេសកម្ពុជា
ចំពោះកម្ពុជា បានជ្រើសរើសផ្ការំដួល ( Romduol, Devil tree, White Cheesewood) ជាផ្កាតំណាងឲ្យជាតិខ្លួន។ ជាផ្កាមានពណ៌ស និងពណ៌លឿងនៅលើផ្កាតែមួយ ហើយចោលក្លិនក្រអូបប្រហើរ ស្រាលស្រទន់ នៅពេលល្ងាច។ ក្នុងអតីតកាលនៃដែនដីអច្ឆរិយនេះ ក្លិនក្រអូបផ្ការំដួលត្រូវបានប្រៀបប្រដូចទៅនឹងស្ត្រីខ្មែរ។ ដើមផ្ការំដួលមានកម្ពស់ ៨-១២ម៉ែត្រ ឃើញទូទៅក្នុងប្រទេសកម្ពុជា និយមដាំនៅក្នុងសួនច្បារសាធារណៈ៕

No comments:
Post a Comment