ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

៣ចំណុច យល់ដឹងអំពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ពីម្ចាស់ដើមមកអ្នកទិញ

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើន មិនទាន់មានការយល់ដឹងពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ឬ ​ផ្ទះសម្បែងពីម្ចាស់ដើមទៅអ្នកទិញនោះទេ ។ ហើយដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីឱ្យជួយរត់ការឱ្យ ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។
ចំពោះដំណើរការនៃការកាត់ប្លង់ដី ឬ អចលនទ្រព្យ គឺមានដូចខាងក្រោមនេះ ៖
១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និង សាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និង សៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណបណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ ។
២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និង ផ្តិតមេដៃ ចំពោះមុខបុគ្គលិកសុរិយោដៃរួច ។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និង មេឃុំមានសិទ្ធិហត្ថលេខា និង បោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ)។ បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និង បោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ ម៉ឺនរៀលក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុនណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។
ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និង លក់ផ្តាច់អមជាមួយដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចតទៅ ៖
ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដី ដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ គឺត្រូវអនុវត្តដូចខាងក្រោមនេះ ៖
៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីការិយាល័យសុរិយោដីស្រុក យកទៅកាន់មន្ទីរសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និង អនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រ ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯពន្ធដាខេត្ត ដោយរង់ចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតម្លៃដី និង គណនាពន្ធប្រថាប់ត្រារួច ខាងពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង លិខិតផ្ទេរសិទ្ធិនោះ ទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និង បោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែ ទៅ៦ខែ ៕




Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.