ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ស្វែងយល់ពីការដាំដុះដំណាំដូង ទិន្នផលខ្ពស់ ចំណូលច្រើន!!

ដូងជាប្រភេទដំណាំយថាផល ដែលពេញនិយមក្នុងការទទួលទានទឹកផ្លែខ្ចី និងយកខ្ទិះផ្លែទុំ។
ក្រៅពីផ្លែដូង ផ្នែកផ្សេងៗទៀតនៃដូងអាចក៏អាចផ្ដល់ផលប្រយោជន៏មានដូុចជា៖ ផ្កា ឬស ដើម ស្លឹក កំពូលឬគមដូង។
ឬសដូងអាចចាក់ចេញពីគល់ប្រមាណ១០ម៉ែត្រ ឬវែងជាងនេះ។ ផ្កាញីនិងឈ្មោល របស់ដូងគឺនៅក្នុងស្រទាប់តែមួយ។ ក្នុងមួយធ្លាយ ដូងអាចមានផ្លែពី១០ទៅ១៥ ផ្លែ។ ចន្លោះពីពេលចេញផ្ការរហូតដល់ផ្លែទុំអាចមានរយៈពេលពី ១០ ទៅ ១២ ខែ។
សីតុណ្ហភាពជាមធ្យមសម្រាប់លូតលាស់គឺ ២០ ទៅ ៣៨ អង្សាសេ។
កំដៅថ្ងៃកាន់តែវែង កាន់តែល្អប្រសើរដល់ការលូតលាស់ និងទិន្នផល។
ដូងត្រូវការសំណើមខ្ពស់ពី ៨០ ទៅ ៩០ ភាគរយ តិចណាស់ក៏ ៦០ ភាគរយដែរ។
ដូងត្រូវការដីធូរជ្រៅនិងស្រោះទឹកល្អ ជាដីល្បាប់លាយដីឥដ្ឋមានជីិជាតិ និងមាន pH ក្រោម ៤.៥។
ការជ្រើសរើសពូជ៖
ពូជត្រូវជ្រើសចេញពីធ្លាយដែលមានផ្លែច្រើន សាច់ក្រាស់ ផ្លែធំនិងទុំល្អ។ មុនយកទៅបណ្ដុះត្រូវទុកដូងពូជនោះកុំឲ្យត្រូវទឹកភ្លៀង និងជាកន្លែងដែលមានខ្យល់ចេញចូលល្អ។
ការបណ្ដុះកូន៖
មុននឹងដាំត្រូវបណ្ដុះឲ្យដុះក្នុងរយៈពេលពី ៤ ទៅ ៥ ខែសិន។ ដាក់ផ្លែដូងឲ្យជ្រុងខាងធំរបស់ផ្លែនៅខាងលើ ទើបធ្វើឲ្យពន្លកដូងដុះចេញបានល្អនិងលូតលាស់បានប្រសើរ។
ការដាំដុះ៖
ក្នុងដីមួយហិចតា សម្រាប់ដូងពូជធំអាចដាំពី ១៤០ ទៅ ១៤៣ ដើម។ ចំពោះដូងពូជតូចវិញគឺ ១៦០ដើម។ ត្រូវដាំជារាងមុំចង្ក្រានចំងាយពីដើមមួយទៅដើមមួយ ៥ ម៉ែត្រនិងចន្លោះជួរ ៧.៨០ម៉ែត្រសម្រាប់ពូជដើមធំ។ ចំពោះពូជដើមតូចចន្លោះពីមួយដើមទៅមួយដើម ៣ ម៉ែត្រ និងចន្លោះជួរ ៧.៣០ម៉ែត្រ។
ការដាក់ដាំមិនត្រូវកប់កូនដូងឲ្យលប់គល់ជ្រៅពេកទេ។ ដាក់ដាំដោយយកចំបើងគ្របគល់វា ដើម្បីរក្សាសំណើមបានយូរ។ ស្លឹកដែលជ្រុះមកអាចយកទៅដាក់តាមចន្លោះជួរដើម្បីឲ្យរលួយក្លាយជាជី។
ដូងដែលដុះល្អអាចឲ្យផលក្នុងឆ្នាំទី ៤ ឬទី៥។
ការដាក់ជី៖
ជីសរីរាង្គ៖ គេអាចដាក់ជីអាចម៍គោប្រហែល ៥០ គីឡូក្រាមក្នុងមួយដើមមួយឆ្នាំ។ ដាក់ជាគម្របដី ឬដាក់ជីនេះក្នុងរណ្ដៅចន្លោះជួរ។
ជីគីមី៖ ត្រូវដាក់ជីកុំឲ្យប៉ះគល់ដូងដែលនៅតូច។ ដាក់តាមរណ្ដៅជម្រៅប្រហែល ៣០ ទៅ ៥០ ស.ម ចំងាយពីគល់ ០.៥ ទៅ ២ ម៉ែត្រ។
ការដាក់ជីគីមីលើដំណាំដូងអាចអនុវត្តបានពីរដង។ លើកទីមួយនៅដើមរដូវវស្សា លើកទីពីរនៅចុងរដូវភ្លៀង។
Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.