
( ភ្នំពេញ CAMBODIA ) ៖
លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ចេកអំបូងលឿងរបស់ប្រទេសកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។

និងជម្រាបលាលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោក បានបញ្ចប់បេសកកម្មនៅ កម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញ ភារកិច្ចជំនួសលោកវិញ។ជំនួបខាងលើនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។លោករដ្ឋមន្ត្រី វេង សាខុន បានផ្ញើជូនប្រជាជន និងរដ្ឋាភិបាលចិន នូវអំណរអរគុណជាអនេក ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងជាពិសេស តាមរយៈគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិន បានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក លី អាន បានសម្តែងនូវអំណរគុណ ចំពោះពេលវេលារបស់លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបនាពេលនេះ និងជាពិសេសចំពោះកិច្ចសហការយ៉ាងល្អប្រសើរ ដែលលោករដ្ឋមន្ត្រី និងសហការី បានផ្តល់ឲ្យលោក ក្នុងឱកាសដែលលោកបំពេញបេសកកម្មនាពេលកន្លងមក។លោក លី អាន ក៏បានសារទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ហើយបានបញ្ជាក់ថា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។



















