ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ចម្ការ​ក្រញូង​រាប់​ម៉ឺន​ដើម​ ​ត្រៀម​លេច​រូបរាង​នៅ​កម្ពុជាសម្រាប់បងប្អូនកម្ពុជាទាំងអស់គ្នា​

​យោង​តាម​ការប្រកាស​ក្នុង​សន្និកា​សែត​របស់​ ​ក្រុ​មហ៑ុន​ ហង្ស​ម្ចាស​ដី​ ឌីវេឡុបមុិន ឯ.ក​ ​កាលពី​ថ្ងៃទី២៤​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​បាន​អះអាង​ថា​ក្រុ​មហ៑ុ​នយ​ក្ស​ផ្នែក​កសិកម្ម​មួយ​នេះ​ ​កំពុង​បណ្ដុះ​ពូជ​ ​និង​ចុះ​ដាំ​កូន​ក្រញូង​ជា​ចម្ការ​ធំៗ​នៅ​ខេត្តកំពត​ជាច្រើន​រយ​ហិកតារ​។​ ​ក្រុ​មហ៑ុ​ននេះ​បាន​ទាំង​ប្រកាស​ថា​ ​នឹង​ធ្វើអោយ​កម្ពុជា​ ​ក្លាយជា​ទីផ្សារ​នាំចេញ​ ​និង​ផ្គត់ផ្គង់​ក្រញូង​ទ្រង់ទ្រាយ​ធំ​មួយ​ ​នៅ១៥ឆ្នាំក្រោយ​នោះ​ផង​។​ 

​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​អគ្គនាយក​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​ថា​ ​ចាប់ពី​រដូវ​ធ្លាក់​ភ្លៀង​នេះ​តទៅ​ ​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​នឹង​ឈូស​ឆាយដី​ចម្ការ​ដែល​ខ្លួន​ទិញ​បាន​ពី​ពលរដ្ឋ​ប្រមាណ​ជាង១០០គ្រួសារ​នៅ​ស្រុក​វាលវែង​ ​ក្នុង​ខេត្ត​ពោធ​សាត់​ ​អោយ​ក្លាយជា​ចម្ការ​ក្រញូង​ទ្រង់ទ្រាយ​ធំ​ ​បន្ថែម​ពីលើ​ចម្ការ​ដូងក្រអូប​ ​និង​ចម្ការ​ធុរ៉េ​ន​ ​ដែល​ខ្លួន​បាន​កំពុង​ពន្លឿន​ការ​ឈូស​ឆាយ​ ​និង​ដាំដុះ​ ​បាន​ជាច្រើន​ហិ​ក​តា​ហើយ​នោះ​។​ ​ក្រញូង​ដែល​ត្រូវ​បាន​ក្រុ​មហ៑ុន​ចុះ​ដាំ​នេះ​ ​ទី១ដាំ​ជារ​បង​ជុំវិញ​ផ្ទៃដី​ចម្ការ​ដូងក្រអូប​ ​ចម្ការ​មាន​ ​និង​ចម្ការ​ផ្សេង​ៗ​ ​របស់​អតិថិជន​ ​ដើម្បី​ជា​កា​ដូ​ចែ​ល​ជូន​ដល់​ម្ចាស់​ចម្ការ​ទាំងនោះ​ទុកជា​ទ្រព្យ​ត​កូនចៅ​នៅ១៥ឆ្នាំក្រោយ​ ​និង​ទី២​ ​គឺ​ដាំ​នៅ​លើ​ផ្ទៃដី​ដែល​បាន​គ្រោងទុក​ ​ដើម្បី​បង្កើត​ជា​ចម្ការ​ក្រញូង​ជា​ហិ​ក​តារ​ៗ​តែម្ដង​ ​ដើម្បី​ធ្វើអោយ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ក្រញូង​ស្របច្បាប់​ ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ ​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​នៅ១៥ឆ្នាំក្រោយ​ ​ដោយ​នឹង​ធ្វើអោយ​រដ្ឋ​មាន​ចំណូល​ពន្ធ​ផង​ ​ពី​ការនាំចេញ​។​ ​ចម្ការ​ក្រញូង​នេះ​ ​ក្រុ​មហ៑ុ​នដាំ​ដុះ​ជា​ទំហំ​កន្លះ​ហិកតារ​ ​និង​មួយ​ហិកតារ​ ​ដោយ​ប្រកាស​លក់​ពី​តម្លៃ២៥០០០​ ​រហូតដល់៥មុឺ​នដុល្លារ​ ​ក្នុង​មួយ​ហិកតារ​ ​ខណៈ​ដែល​ក្រុ​មហ៑ុ​នក្រៅ​ពី​ផ្ដល់​ឱកាស​អោយ​អតិថិជន​បង់​រំលោះ​រហូតដល់១៥ឆ្នាំ​ ​ក៍​មាន​កុងត្រា​ធានា​ថែទាំ​ក្រញូង​អោយ​ដល់១៥ឆ្នាំ​ ​និង​ធានា​ទិញ​វិញ​ក្នុង​តម្លៃ​មួយ​ហិកតារ​យ៉ាងតិច៣០មុឺ​នដុល្លា​រក្នុង​ក្រញូង១ហិកតារ​ផង​ដែរ​ ​ប្រសិនបើ​ម្ចាស់​ចម្ការ​ចង់​លក់​ក្រញូង​ដោយ​ផ្ទាល់​អោយ​ក្រុ​មហ៑ុន​។​ ​លោក​ថា​ចម្ការ​ក្រញូង​ ​នឹង​ត្រូវ​បាន​ដាំ​តែ​នៅ​ខេត្ត​ពោធ​សាត់​ ​ឩ​ត្ត​រមាន​ជ័យ​ ​សៀមរាប​ ​និង​ព្រះវិហារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​គម្រោង​ឈូស​ឆាយ​ ​និង​ដាំដុះ​ ​នឹង​ធ្វើ​លើ​ខេត្ត​ពោធ​សាត់​មុន​ ​ហើយ​កត់សម្គាល់​ឃើញថា​ ​មាន​អតិថិជន​ចាប់អារម្មណ៍​កក់​ទិញ​ច្រើន​ ​ព្រោះ​គឺជា​កំណប់ទ្រព្យ​នៅ​រង្វង់១៥ឆ្នាំក្រោយ​។​ ​
​លោ​ក​ហុំ​ ​ហាក់​ ​ប្រធាន​គ្រប់គ្រង​គម្រោង​ផ្នែក​លក់​ ​បាន​អះអាង​ថា​ ​គម្រោង​ដាំដុះ​ចម្ការ​ជា​ចម្ការ​ក្រញូង​ ​មិន​ត្រឹមតែ​ធ្វើអោយ​ក្រុម​ផ្នែក​លក់​របស់​ពួក​លោក​ ​ដែល​មានឈ្មោះ​ ​ក្រុម​ ​Eco​ ​Hero​ ​ទទួល​បាន​ជោគជ័យ​ខ្ពស់​ ​ក្នុង​ការ​ទាក់ទាញ​ទីផ្សារ​នោះ​ទេ​ ​ប៉ុន្តែ​ក៍​នឹង​ជួយ​អោយ​ប្រទេស​កម្ពុជា​ ​ក្នុង​ពេល​ដ៍​ខ្លី​ ​ក្លាយជា​ប្រទេស​ដែល​មាន​ចម្ការ​ក្រញូង​ស្របច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​ ​ដូចគ្នានឹង​នៅ​វៀតណាម​ ​និង​ប្រទស​មួយចំនួន​ផង​ដែរ​។​ ​

​លោក​ ​អាន​ ​យ៉េន​ ​តំណាង​សួន​បណ្ដុះ​កូនឈើ​ ​Life​ ​Gro​.​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​ ​បាន​កុម្ម៉ង់​កូន​ក្រញូង​របស់​លោក​ក្នុង​ប៉ុន្មាន​សប្ដាហ៍​មិន​ក្រោម​ជាង២មុឺ​នដើ​មនោះ​ទេ​ ​ខណៈ​ដែល​លោក​ត្រូវ​កុងត្រា​បណ្ដុះ​កូន​ផ្ដល់​ក្រញូង​អោយ​ក្រុ​មហ៑ុន​ ​អោយ​បាន​ជាង១លាន​ដើម​ ​សម្រាប់​គម្រោង​ដំបូង​នៅ​ខេត្ត​ពោធ​សាត់​។​ ​លោក​ថា​ពូជ​ក្រញូង​ដែល​លោក​យក​មក​បណ្ដុះ​គ្រាប់​ផ្គត់ផ្គង់​ដល់​ក្រុ​មហ៑ុន​ហង្ស​ម្ចាស់ដី​នេះ​ ​គឺជា​ពូជ​ក្រញូង​ហៃ​ណាន​ ​ដែល​យក​គ្រាប់​មក​ពី​ចិន​ ​និង​ជា​ប្រភេ​ទក្រញុង​ដែល​មាន​ខ្លឹម​ ​និង​មុខកាត់​យ៉ាង​ហោង៣តឹក​កន្លះ​នៅ១៥ឆ្នាំក្រោយ​។​ ​ពូជ​នេះ​មួយ​ដើម​ត្រូវ​បាន​ឈ្មួញ​ទិញ​យ៉ាង​ហោច១ពាន់​ដុល្លារ​ ​ទើប​លោក​យល់ថា​ក្នុង​មួយ​ហិកតារ​ ​ដែល​ក្រុ​មហ៑ុ​នដាំ​តាម​បច្ចេកទេស១៦០០ដើម​ ​គឺ​នឹង​ក្លាយជា​កំ​ណប់​ទ្រព្យ​ដ៍​ធំ​សម្រាប់​អតិថិជន​ម្នា​ក់ៗ​នៅ១៥ឆ្នាំក្រោយ​។​







Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.