ពន្ធកាត់ទុក១% ត្រូវបាន សម្ដេច តេជោ សម្រេចលុបចោល ជាផ្លូវការចាប់ពីថ្ងៃនេះហើយ!
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថា នឹងធ្វើការលុបចោលនូវ ពន្ធកាត់ទុកឬពន្ធហៅផ្សេងទៀតថា ពន្ធអប្បបរមា១% បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន សម្រេចឲ្យ លុបចោលពន្ធកាត់ទុក១% កាលពីម្សិលមិញ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា ១% ចំពោះគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធ ត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងក៏បានបញ្ជាក់ថា ដើម្បីទទួលបានការលើកលែងពន្ធនេះ គ្រប់សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលមានចែងក្នុងប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី លក្ខណៈ វិនិច្ឆ័យ នៃការកាន់កាប់បញ្ជិកា គណនេយ្យមិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធ អប្បបរមា។
ក្រសួងសង្ឃឹមថា សហគ្រាសទាំងអស់នឹងខិតខំប្រឹងប្រែង អនុវត្តនូវកាតព្វកិច្ចសារពើពន្ធឲ្យបានខ្ជាប់ខ្ជួន ពិសេសកាន់បញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជាជាធរមាន។
អត្ថបទដោយ៖ ហុង
🙏ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពីរមណីយដ្ឋានឋានព្រះឥន្ទដែលនឹងក្លាយជាកន្លែងទេសចរណ៍មួយដែលមានសក្តានុពលបំផុតនៅថ្ងៃអនាគត
ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖🇰🇭🇰🇭🌺🌷🌲
រមណីយដ្ឋានឋានព្រះឥន្ទដែលនឹងក្លាយជាកន្លែងទេសចរណ៍មួយដែលមានសក្តានុពលបំផុតនៅថ្ងៃអនាគត
ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
๑. ផ្ទះលំហែលកាយ លំហែអារម្មណ៍បែបស្រុកស្រែ🌻🌺
๒. ក្យុះតាមមាត់បឹង
๓. ជិះទូកតាមដងព្រែក
๔. ចំការផ្កាឈូករត្ន័
๕. សួនផ្លែឈើចំរុះ
๖. ឆ្នេរមាត់សមុទ្រ
๗. កន្លែងស្ដួចត្រី
๘. ផ្សារកសិផល
๙. កន្លែងបោះតង់កំសាន្តចិត្ត
๑๐. សាលប្រជុំ
๑๑. ភោជនីដ្ឋានលើវាលស្រែ
๑๒. កន្លែងថត Pre Wedding
๑๓. BBQលើវាលស្រែ
๑๔. Art Gallery
๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
๑๖. និងកន្លែងវាយកូនហ្គូល។
™ បន្ថែមមកទៀតគឺមានសមុទ្រចំការកសិកម្មធម្មជាតិនៅជុំវិញរម្មណីយដ្ឋានពោលពេញទៅធម្មជាតិ ខាងក្រោយ មានទឹកធ្លាក់ ខាងមុខមានសួនក្ងោក ទន្សាយ ឈ្លូស ប្រើស ក្តាន់ ក្នុងព្រៃធម្មជាតិ
🍂 ១ ខ្នង មាន ២ បន្ទប់ ១ បន្ទប់ មានគ្រែ ២
🍂 នេះជាផ្ទះដែលរកចំណូលអោយម្ចាស់រាល់ថ្ងៃ
🍂សង់ស្រាប់ រកភ្ញៀវអោយស្រាប់ បង់រំលោះយូឆ្នាំ
™#ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះលេខទូរស័ព្ធ
©092744948
©010724695
©0719395888
®[សូមអរគុណច្រើន]
#បច្ចេកទេសដាំដូងក្រអូបឆាប់បានផ្លែនិងផ្លែបានច្រើនផ្លែធំល្អអាចរកប្រាក់បានចាប់ពី5000💲-8000💲 ឯណោះ! ក្នុងមួយហិកតា/ឆ្នាំ
👉អាចរកប្រាក់បានចាប់ពី5000💲-8000💲 ឯណោះ! ក្នុងមួយហិកតា/ឆ្នាំ
#បើមានចំការដូង១ហិចតាតើអាចជួយអ្វីខ្លះដល់ម្ចាស់ចម្ការ?
#បើមានចំការដូង១ហិចតាតើអាចជួយអ្វីខ្លះដល់ម្ចាស់ចម្ការ?
🔄. #វិធីដាំ៖🌴
⛳ ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
⛳ លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
⛳ ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
⛳ ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
⛳ រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ
⛳ ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
⛳ លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
⛳ ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
⛳ ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
⛳ រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ
⛳ ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ
⛳ ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
⛳ ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
⛳ ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី
🚭 ហាមដុតភ្លើងក្នុងចំការដូង
⛳ ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី
🚭 ហាមដុតភ្លើងក្នុងចំការដូង
♻ ចំណាំ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។
🚰 ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។
💧 ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
💧 បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!
🌴ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។
🌴ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។
👉💲ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6x6 m និងដូងធម្មតា 8x8m។
👉សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភពលោក កាន់ ចន្ធី
បន្ថែម៖ សំរាប់ការដាំបែបលើករោង
ផ្លង់ទី១ ទទឹងរោង 6.9 ម៉ ទទឹងប្រឡាយទឹក 6.9 ម៉ ទទឹងរវាងការដាំ 8 ម៉ បាទ
ផ្លង់ទី២ ទទឹងរោង 9.9 ម៉ ទទឹងប្រឡាយ 3.9 ម៉ រយះដាំពីមាត់ប្រឡាយ 1.5 ម៉ រយះរវាងដើម 8 ម៉
យើងនិងសល់ ប្រលោះកណ្ដាលសំរាប់ធ្វើការ 6.9 ម៉ បាទ បើមើលថែល្អ រយះពេល៣ឆ្នាំ បានទទួលផលហើយបាទ។
ពិភព អចលនទ្រព្យខ្មែរ Khmer Real Estate
#ឋានព្រះឥន្ទ
👉សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភពលោក កាន់ ចន្ធី
បន្ថែម៖ សំរាប់ការដាំបែបលើករោង
ផ្លង់ទី១ ទទឹងរោង 6.9 ម៉ ទទឹងប្រឡាយទឹក 6.9 ម៉ ទទឹងរវាងការដាំ 8 ម៉ បាទ
ផ្លង់ទី២ ទទឹងរោង 9.9 ម៉ ទទឹងប្រឡាយ 3.9 ម៉ រយះដាំពីមាត់ប្រឡាយ 1.5 ម៉ រយះរវាងដើម 8 ម៉
យើងនិងសល់ ប្រលោះកណ្ដាលសំរាប់ធ្វើការ 6.9 ម៉ បាទ បើមើលថែល្អ រយះពេល៣ឆ្នាំ បានទទួលផលហើយបាទ។
ពិភព អចលនទ្រព្យខ្មែរ Khmer Real Estate
#ឋានព្រះឥន្ទ
ធ្ងន់កហើយ! Google លែងឲ្យក្រុមហ៊ុន Huawei ប្រើប្រព័ន្ធ Android របស់ខ្លួន
ក្រុមហ៊ុនអាមេរិច Google បានបិទលែងអោយក្រុមហ៊ុន Huawei របស់ចិនធ្វើបច្ចុប្បន្នភាព (Update) លើប្រព័ន្ធប្រតិបត្តិការ Andriod របស់ខ្លួន។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នឹងមិនអាចប្រើប្រាស់កម្មវិធីសំខាន់ៗរបស់ Google បានទៀតទេ ដូចជាកម្មវិធី Youtube ជាដើម។
ក្រុមហ៊ុនអាមេរិច Google បានបិទលែងអោយក្រុមហ៊ុន Huawei របស់ចិនធ្វើបច្ចុប្បន្នភាព (Update) លើប្រព័ន្ធប្រតិបត្តិការ Andriod របស់ខ្លួន។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នឹងមិនអាចប្រើប្រាស់កម្មវិធីសំខាន់ៗរបស់ Google បានទៀតទេ ដូចជាកម្មវិធី Youtube ជាដើម។
វិធានការរបស់ Google លើ Huawei នេះកើតឡើង ក្រោយពេលរដ្ឋបាលលោកដូណាល់ ត្រាំ បានដាក់បញ្ជូលក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ ដែលក្រុមហ៊ុនអាមេរិចទាំងអស់មិនអាចធ្វើជំនួញជាមួយបានឡើយ ប្រសិនជាពួកគេមិនមានអាជ្ញាប័ណ្ណ។
នៅក្នុងសេចក្តីប្រកាស Google បានថ្លែងថា “ខ្លួនបានអនុវត្តទៅតាមការដាក់បញ្ជា”។
អ្នកប្រើប្រាស់ទូរស័ព្ទរបស់ Huawei ពីមុនៗនឹងអាចធ្វើការ update កម្មវិធីរបស់ពួកគេបាន ប៉ុន្តែនៅចុងឆ្នាំនេះ Google នឹងបញ្ចេញកំណែថ្មីនៃប្រព័ន្ធ Android ដូច្នេះអ្នកប្រើប្រាស់របស់ Huawei នឹងមិនមានកម្មវិធីរបស់ Google នោះទេ ដូចជា Youtube, Gmail, Maps និងកម្មវិធីសំខាន់ជាច្រើនទៀត ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC
ព័ត៌មានក្តៅ! ចិនប្រកូកប្រកាសឲ្យប្រជាជន «ឈប់ប្រើទូរស័ព្ទ iPhone និងផលិតផលរបស់ Apple ទាំងអស់»
(ប៉េកាំង)៖ ការបំផុសមួយបានកើតមានឡើង ដោយអំពាវនាវឲ្យប្រជាជនចិនទាំងឡាយ បញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាពិសេស iPhone ក្រោយពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានឈានដល់ការចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo បានបញ្ចេញប្រតិកម្មឆ្លើយតប ចំពោះការបន្តសម្ពាធរបស់អាមេរិកប្រឆាំងនឹងក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍ចិន តាមរយៈការធ្វើពហិការលើផលិតរបស់ Apple បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលហាមក្រុមហ៊ុនអាមេរិកដំឡើងឧបករណ៍របស់បរទេស ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមក្រុមហ៊ុនចិនខាងលើ ពីការទិញយកសិទ្ធិបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
គួរជម្រាបថា អត្រានៃការលក់ផលិតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ទៅ ២០ភាគរយ រួចទៅហើយកាលពីអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណឃើញថា Apple នឹងរងគ្រោះកាន់តែធ្ងន់ថែម ទៀត ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តអូសបន្លាយ៕
៣ចំណុច យល់ដឹងអំពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ពីម្ចាស់ដើមមកអ្នកទិញ
បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើន មិនទាន់មានការយល់ដឹងពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ឬ ផ្ទះសម្បែងពីម្ចាស់ដើមទៅអ្នកទិញនោះទេ ។ ហើយដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីឱ្យជួយរត់ការឱ្យ ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។
ចំពោះដំណើរការនៃការកាត់ប្លង់ដី ឬ អចលនទ្រព្យ គឺមានដូចខាងក្រោមនេះ ៖
១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និង សាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និង សៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណបណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ ។
២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និង ផ្តិតមេដៃ ចំពោះមុខបុគ្គលិកសុរិយោដៃរួច ។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និង មេឃុំមានសិទ្ធិហត្ថលេខា និង បោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ)។ បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និង បោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ ម៉ឺនរៀលក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុនណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។
ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និង លក់ផ្តាច់អមជាមួយដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចតទៅ ៖
ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដី ដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ គឺត្រូវអនុវត្តដូចខាងក្រោមនេះ ៖
៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីការិយាល័យសុរិយោដីស្រុក យកទៅកាន់មន្ទីរសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និង អនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រ ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯពន្ធដាខេត្ត ដោយរង់ចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតម្លៃដី និង គណនាពន្ធប្រថាប់ត្រារួច ខាងពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង លិខិតផ្ទេរសិទ្ធិនោះ ទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និង បោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែ ទៅ៦ខែ ៕
ធុរ៉េនកំពតកំពុងត្រូវប៉ាន់ ខណៈអភិបាលខេត្ដស្នើឲ្យមានការវិនិយោគដើម្បីនាំចេញទៅទីផ្សារបរទេស
ខេត្ដកំពត៖ គឺជាខេត្ដមួយដែលមានភាពអំណោយផលខាងផ្នែកដំណាំកសិកម្ម សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស និងមានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារអន្ដរជាតិ។ តួយ៉ាងដូចជាម្រេច ដែលជាដំណាំមួយប្រភេទដែលទទួលបានការគាំទ្រខ្លាំងពីទីផ្សារអន្ដរជាតិ ជាពិសេសដំណាំនេះត្រូវបានសហភាពអឺរ៉ុបចាត់ទុកជាផលិតផលសម្គាល់ភូមិសាស្រ្ដផងដែរ។
អភិបាលខេត្ដកំពត់ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតជាខេត្តមានសក្ដានុពលលើដំណាំនាំចេញមួយចំនួន និងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុកនិងបរទេសផងដែរ ដូចជាដំណាំម្រេចកំពត ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកំពុងមាន
ទីផ្សារខ្ពស់ពីអន្តរជាតិ ដែលជាហេតុធ្វើឱ្យកសិករពង្រីកការដាំដុះកាន់តែច្រើន។
ក្រៅពីដំណាំ ម្រេចដែលទទួលស្គាល់ពីទីផ្សារអន្តរជាតិហើយនោះ ខេត្តកំពតក៏មានដំណាំ មួយប្រភេទទៀត ដែលកំពុងទទួលស្គាល់ទូទាំងប្រទេសគឺដំណាំធុរ៉េន តែដំណាំនេះ មិនទាន់មានការដាំដុះជាលក្ខណៈក្រុមហ៊ុនវិនិយោគនៅឡើយ ដោយការដាំដុះនាពេលបច្ចុប្បន្ននេះ ភាគច្រើនដាំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ខណៈតម្រូវការនៅទូទាំងប្រទេសមានច្រើន ហើយការផ្គត់ផ្គង់ធុរ៉េន កំពតមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។
ឯកឧត្ដមបានបន្ដទៀតថា “ដំណាំធុរ៉េន ជាដំណាំដែលអាចវិនិយោគ ហើយបម្រើឱ្យការនាំចេញបានទៀតផង ដោយក្នុងនោះដែរ បច្ចុប្បន្នមានក្រុមហ៊ុនបីបួនហើយបានចាប់អារម្មណ៍វិនិយោគលើដំណាំនេះ”។
សូមបញ្ជាក់ថា ក្រៅពីដំណាំម្រេច និងធូរ៉េនខេត្ដកំពត់ក៏មានដំណាំជាច្រើនផ្សេងទៀតដូចជា ដំណាំមៀន ស្វាយ តាង៉ែន និងដំណាំ ហូបផ្លែជាច្រើនទៀត សម្រាប់បំពេញនូវទីផ្សារក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដូច្នេះវាអាចទាក់ទាញឱ្យវិនិយោ គិន ដែលចង់វិនិយោគក្នុងវិស័យកសិកម្ម អាចសម្លឹងមើលខេត្តកំពតក្នុងការបណ្ដាក់ទុនអាជីវ កម្មរបស់ពួកគេ៕
ប្រភព៖AKP
អត្ថបទដោយ៖ កឹម ប៊ុនធឿន
ផ្ទុះកក្រើកហើយ! ពិធីមង្គលការ ឪក សុគន្ធកញ្ញា នាយប់នេះព្រោះ តែ មានថ្នាក់ដឹកនំាកំពូលៗបានចូលរួមជាពិសេសនោះគឺវត្តមាន របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត …!
ភ្នំពេញ ៖ វេលាពេលនេះ ជាវេលាមួយ ដែលហ្វេន បានទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដែលតារាចម្រៀងស្រី លំដាប់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានចូលរោងការ ជាមួយនឹង ប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន។
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ ពិតជាមហាកិត្តិយសខ្លាំងណាស់ចំពោះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី ព្រោះមានវត្តមានអញ្ជើញមកចូលរួមក្នុងពិធីមង្គលការនេះ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែននិងថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត ដល់ថ្នាក់ធ្វើឲ្យកូនកំលោះ និងកូនក្រមុំ រំភើបចិត្តជាខ្លាំង
ហើយកម្មវិធីនៅព្រឹកនេះ បានរៀបចំប្រារពន្ធធ្វើឡើង នៅឯ សណ្ឋាគារ សុខាភ្នំពេញ។នៅមិនទាន់អស់ទេ ក្នុងពិធីមួយនេះ គេក៏បានឃើញវត្តមានតារាចម្រៀង សម្តែង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត មកចូលរួមប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអញ្ជឹង ហើយគេក៏ឃើញមានការអបអរសាទរ និងពាក្យជូនពរជាច្រើន ស្ទើរពេញបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកទាំងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ យ៉ាងណាមិញនាល្ងាចនេះផងដែលរិតែអធឹកអធមទៀតផងដែលដោយសារតែវត្តមានរបស់ថ្នាក់ដឹកនំាកំពូលៗជាពិសេសទៀតនោះគឺវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលធ្វើអោយកម្មវិធីរិតតែអធឹកអធមទ្វេរដង៕
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ ពិតជាមហាកិត្តិយសខ្លាំងណាស់ចំពោះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី ព្រោះមានវត្តមានអញ្ជើញមកចូលរួមក្នុងពិធីមង្គលការនេះ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែននិងថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត ដល់ថ្នាក់ធ្វើឲ្យកូនកំលោះ និងកូនក្រមុំ រំភើបចិត្តជាខ្លាំង
ហើយកម្មវិធីនៅព្រឹកនេះ បានរៀបចំប្រារពន្ធធ្វើឡើង នៅឯ សណ្ឋាគារ សុខាភ្នំពេញ។នៅមិនទាន់អស់ទេ ក្នុងពិធីមួយនេះ គេក៏បានឃើញវត្តមានតារាចម្រៀង សម្តែង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត មកចូលរួមប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអញ្ជឹង ហើយគេក៏ឃើញមានការអបអរសាទរ និងពាក្យជូនពរជាច្រើន ស្ទើរពេញបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកទាំងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ យ៉ាងណាមិញនាល្ងាចនេះផងដែលរិតែអធឹកអធមទៀតផងដែលដោយសារតែវត្តមានរបស់ថ្នាក់ដឹកនំាកំពូលៗជាពិសេសទៀតនោះគឺវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលធ្វើអោយកម្មវិធីរិតតែអធឹកអធមទ្វេរដង៕
តាមពិតចឹងសោះ! ទីបំផុតដឹងការពិតហេីយ មូលហេតុដែលអាចារ្យធំ បានបែកធ្លាយនូវរូបភាព និងវីដេអូបែកស្លុយ មិនគម្បីជាច្រេីន គឺគ្រាន់តែជា…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ លោក អាចារ្យ ធំ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនបានមានការហួសចិត្តជាខ្លាំង ខណៈដែលលោកបានបែកធ្លាយនូវរូបភាពមិនគួរគម្បីជាច្រើននៅលេីបណ្តាញសង្គមហ្វេសបុក ហេីយក៏ត្រូវបានមនុស្សមួយចំនួន បានធ្វេីការចែករំលែកនូវរូបភាពទាំងនេះ និងធ្វេីការរិះគន់ចំពោះរូបលោកយ៉ាងចាស់ដៃផងដែរ។
ចំពោះរូបភាព និងវីដេអូដែលបែកធ្លាយនោះ គឺនៅក្នុងបារបារាំងមួយកន្លែង ដោយមានផឹកសុីយ៉ាងសប្បាយ និងការរាំរបៀបបែកស្លុយ ថែមទាំងគៀកកិតជាមួយនឹងនារីម្នាក់ទៀតផង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកបានរាំបទ “BAB” និងបទ “រាំពាក់ម៉ាស់” ថែមទាំងធ្វើស្ទាយរាំដូចជាម្ចាស់បទ កញ្ញា ទេព បូព្រឹក្ស និងលោក G-Davith ថែមទៀតផង។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវដែលជាការបែកធ្លាយខាងលេីនេះ គ្រាន់តែជាឈុតក្នុងរឿងអប់រំខ្លីតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពី អាចារ្យ ធំ លេីបណ្តាញសង្គមហ្វេសបុក ដោយមានលេីកឡេីងថា”កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ព្រោះលោកចាងហ្វាងបណ្ឌិតអាបេសេ San Buntheoun ក៏សម្ដែងសម មិនចាញ់ អាចារ្យ ធំ ដែរ នៅពេលដែលសង្គមមួយធ្លាក់ចូលក្នុងរបត់បែកស្លុយ”។
ជាមួយគ្នានេះដែរ ក៏មានគណនីហ្វេសប៊ុកផេកឈ្មោះ Phnom Penh Mirror បានមានការបញ្ជាក់ដែរថា៖ «វាមិនដែលម៉ែអាណាពាក់មួកការពារ ចូលក្លឹបទេ គ្រាន់តែមើលក៏ដឹងថាសម្ដែងដែរ តិចទៀតគេបង្ហាញ Behind the sence អ្នកជេរគេគិតខុស និងទទួលបាន អារម្មណ៍រអៀសខ្លួន»។

































































