
ជាការពិតណាស់គ្រប់ម្ចាស់អាជីវកម្មនានាតែងតែចង់ឲ្យផលិតផលឬសេវាកម្មរបស់ខ្លួនមានការរីកសុះសាយគ្រប់ទីកន្លែង បើតាមម្ចាស់ចំការមៀនក្រអូបពោធិ៍សាត់បានលើកឡើងប្រាប់Business Cambodia ថាលោកចាប់ផ្តើមអាជីវកម្មដាំមៀនក្រអូបនេះលោកមានគម្រោងតាំងពីឆ្នាំ២០១០មកម្លេះហើយមកដល់ឆ្នាំ២០១១ទើបលោកចាប់ផ្តើមអាជីវកម្មបើគិតមកដល់ពេលឡូវនេះគឺជាងរយ:ពេល៨ឆ្នាំមកហើយ។
ម្ចាស់រូបនេះទៀតថា ចំពោះការចំណាយដើមទុនវិញអស់៦ពាន់ដុល្លារសហរដ្ធអាមេរិក ហើយលោកបានបញ្ចាក់ថាលុយ៦ពាន់និងគឺទាំងការទិញកូនមៀននិងការចំណាយទិញសម្ភារ:ផ្សេងៗផងដែរ លោក ទឹម សុភាបន្តប្រាប់ទៀតថាការចាប់ផ្តើមដាំមៀនក្រអូបនេះគឺរយ:ពេលដែលបានប្រមូលផលគឺ១៧ខែហើយក៏ទាមទារការថែទាំច្រើនផងដែរ។
ហើយបន្ថែមពីនេះរីឯការប្រមូលផលលើកដំបូងក្នុង១ដើមចាប់ពី១៥គីឡូទៅ២៣គីឡូប៉ុណ្ណោះដោយសារតែជាដើមដំបូងចំណែកឯឆ្នាំបន្ទាប់ក្នុងការប្រមូលផលគឺកើនឡើងពី៦០គីឡូបើសរុបទាំងអស់ក្នុងផ្ទៃដី៤ហិកតាចំណូលដែលទទួលបាន១ម៉ឺនដុល្លារជាងក្នុងមួយឆ្នាំហើយបានផ្គត់ផ្គង់ពីរខេត្តគឺពោធិ៍សាត់និងខេត្តបាត់ដំបូងលោក សុភាបន្តទៀតថា ចំពោះចម្ការមៀនៅខេត្តបាត់ដំបងវិញគឺកំពង់ត្រៀមដាំជិតរួចហើយដែលផ្ទៃដី២ហិកតាបន្ថែមទៀត។
ហើយអ្វីដែលពិសេលនោះក្នុងចម្ការមៀនលោកទឹម សុភា ក៏មានលក់នៅកូនមៀនលក់ផងដែរក្នុងមួយឆ្នាំនាំចេញទៅខេត្តកំពង់ធំនិងកំពង់ចាមជាង២ម៉ឺនកូនឯណ្ណោះលោកបញ្ចាក់ទៀតថាមៀនក្រអូបពោធិ៍សាត់បើគុណភាពនៃរសជាតិមៀនក្រអូបនេះខុសពីមៀនលក់នៅទីផ្សារដែលនាំចូលពីវៀតណាមដែលមានរសជាតិផ្អែមឆ្ងាញ់ជាងបែបធម្មជាតិ ពីព្រោះថាមៀនមកពីវៀតណាមមានពណ៌សម្បុរស្អាតក៏ពិតមែនតែផ្ទុកនៅសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាព។
ជាចុងក្រោយលោកបានលើកឡើងផងដែរថា រយ:ពេល១០ឆ្នាំទៅមុខទៀតនិងពង្រីកទីផ្សារឲ្យកាន់តែច្រើនទាំងនៅក្នុងស្រុកនឹងក្រៅស្រុកដើម្បីបំពេញតម្រូវការហើយក៏ចង់ឲ្យប្រជាជនខ្មែរយើងងាកមកទទួលទានផ្លែឈើធម្មជាតិរបស់ខ្មែរគ្មានសារធាតុគីមី និងចង់ជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ។
គួរជម្រាបថា ចម្ការមៀនក្រអូបនេះមានទីតាំងស្ថិតនៅខេត្តពោធិ៍សាត់ អាចទំនាក់ទំនងកម៉្មង់បានតាមរយ:លេខទូរស័ព្ទ Tel:097 45 45 944, 012 885 562 ឬតាម Facebook page ចំការមៀនសុភា៕
អត្ថបទដោយ៖Sreang Chandy






No comments:
Post a Comment