ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

យុទ្ធសាស្រ្តមេអំបៅ ធ្វើអោយក្រុមហ៊ុនអនឡាញយក្សចិនពីរ កំពុងតែដណ្តើមគ្នាវេចលុយមកអោយថៃ

យុទ្ធសាស្រ្តមេអំបៅ ធ្វើអោយក្រុមហ៊ុនអនឡាញយក្សចិនពីរ កំពុងតែដណ្តើមគ្នាវេចលុយមកអោយថៃ
ប្រទេសម៉ាឡេស៊ីក៏មានធុរេន ប្រទេសថៃក៏មានទុរេន ប្រទេសកម្ពុជាក៏មានទុរេនដែរ ប៉ុន្តែប្រទេសដែលអាចទាញចំណូលបានច្រើនជាងគេនោះប្រហែលជាគ្មានប្រទេសណាអាចដណ្តើមពានទុរេនឈ្នះប្រទេសថៃនោះទេ ហើយក្រុមហ៊ុនលក់អនឡាញល្បីៗនៅចិនកំពុងតែដណ្តើម ចូលមកទិញធុរេនរបស់ថៃ ដែលធ្វើអោយប្រទេសមួយចំនួនកើតមន្ទិលថា ហេតុអ្វីបានជាក្រុមហ៊នអនឡាញទាំងនោះសម្លឹងឃើញតែទុរេនរបស់ថៃ។ 
ថៃឆ្លាតណាស់ ហើយយុទ្ធសាស្រ្តដែលគេប្រើនៅក្នុងការលក់ទុរេនរបស់គេ គេហៅថាយុទ្ធសាស្រ្តមេអំបៅ ​ដែលទាក់ទាញបានហ្វូងឱម៉ាល់ធំំអោយចូលមកធ្វើទីផ្សារទូរេននៅក្នុងប្រទេសរបស់ខ្លួន កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ថែសួនអោយល្អមេអំបៅនឹងហោះមក យុទ្ធសាស្រ្តមួយនេះថៃព្យាយាមពង្រឹងគុណភាពទុរេននៅក្នុងប្រទេសខ្លួនអោយកាន់តែមានគុណភាពខ្ពស់ ដើម្បីទាក់ទាញទីផ្សារធំៗរបស់ពិភពលោក ដែលនិយមទទួលទានទុរេន អោយកាន់តែស្គាល់ប្រទេសថៃ។
ថៃពូកែខាងបច្ចេកទេស (Deal Contract) ដែលធ្វើអោយ Alibaba និង JD.Com ជឿទុកចិត្តហ៊ានទម្លាក់លុយវាល់លានដុល្លារអាមេរិក ដើម្បីទិញទុរេនពីប្រទេសថៃជារឿងរាល់រដូវកាល។ រាល់ការបញ្ជាទិញធំៗរបស់ក្រុមហ៊ុនអនឡាញចិន គឺប្រទេសថៃហា៊ទទួលយកគ្រប់លក្ខខណ្ឌទាំងអស់ដែលប្រទេសចិនបញ្ចាទិញ ទាំងគុណភាពទុរេន ទាំងរយៈពេលផ្គត់ផ្គង់ បរិមាណគ្រប់គ្រាន់មិនខ្វះខាត ហើយថៃអាចផ្គត់ផ្គង់ទៀងទាត់ទាត់គ្រប់ចំនួនទុរេន ដែលប្រទេចិនចង់បាន។ 
មួយវិញទៀតប្រទេសថៃជាប្រទេស ដែលមានប្រជាជនច្រើន ដែលជាសក្តានុពលមួយល្អនៅក្នុងការផលិត កសិផលទុរេន ដែលជាហេតុធ្វើអោយទំហំនៃការផ្គត់ផ្គង់ផលិតផលទុរេនក៏បានកាន់តែធំផងដែរ។ ដោយឡែករដ្ឋថៃក៏មានចំណែកនៅក្នុងការចូលរួបបំផុសចលនាទីផ្សារ និងគាំទ្រផ្នែក SME ក្នុងការជួយឧបបត្ថមដល់អាជីវកម្មដំបូងផងដែរ។
គួរបញ្ចាក់ផងដែរថា Alibaba ជាអធិរាជអនឡាញលេខ១ និង JD.com គឺជាស្តេចត្រាញ់លេខ ២ នៅក្នុងវិស័យការលក់អនឡាញនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនទាំងពីរនេះបានរកចំណូលអោយន​ប្រទេសចិន និងប្រទេសនានាផ្សេងទៀតបានជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.