ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ពន្ធកាត់ទុក១% ត្រូវបាន សម្ដេច តេជោ សម្រេចលុបចោល ជាផ្លូវការចាប់ពីថ្ងៃនេះហើយ!


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថា នឹងធ្វើការលុបចោលនូវ ពន្ធកាត់ទុកឬពន្ធហៅផ្សេងទៀតថា ពន្ធអប្បបរមា១% បន្ទាប់ពីសម្ដេច តេជោ​ ហ៊ុន សែន សម្រេចឲ្យ លុបចោលពន្ធកាត់ទុក១% កាលពីម្សិលមិញ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា ១% ចំពោះគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធ ត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងក៏បានបញ្ជាក់ថា ដើម្បីទទួលបានការលើកលែងពន្ធនេះ គ្រប់សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលមានចែងក្នុងប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី លក្ខណៈ វិនិច្ឆ័យ នៃការកាន់កាប់បញ្ជិកា គណនេយ្យមិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធ អប្បបរមា។
ក្រសួងសង្ឃឹមថា សហគ្រាសទាំងអស់នឹងខិតខំប្រឹងប្រែង អនុវត្តនូវកាតព្វកិច្ចសារពើពន្ធឲ្យបានខ្ជាប់ខ្ជួន ពិសេសកាន់បញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជាជាធរមាន។
អត្ថបទដោយ៖ ហុង 

Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.