ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ទីបំផុត ! កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿងទៅទីផ្សារចិនជាលើកដំបូងបង្អស់ចំនួន ១០០តោន

ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ចំនួន១០០ តោន​ទៅកាន់​ទីផ្សារ​ចិន​ជា​លើកដំបូង​ហើយ ខណៈ​មាន​ក្រុមហ៊ុននាំចេញ​ចំនួន ១០ បានដាក់​ពាក្យស្នើសុំ​គោលការណ៍​អនុញ្ញាត​នាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅកាន់​ប្រទេស​ចិន ប៉ុន្ដែ​មា​នន​តែ​ក្រុមហ៊ុន​ចំនួន ៥ប៉ុណ្ណោះ ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់​នឹង​បច្ចេកទេស​នាំចេញ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។
តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា នៅ​ថ្ងៃទី០៩ ខែ ឧសភា​នេះ នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅ​ខណ្ឌ​សែន សុខ មាន​រៀបចំ​ពិធី​សម្ភោ​ធ​ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ជា​សក្ខីភាព។
លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឡើង​ថា កម្ពុជា​បាន​ចរចារ​ជាមួយ​ភាគី​ចិន​អំពី​នីតិវិធី បែបបទ ឯកសារ​ចាំបាច់សំខាន់ៗទាំង​ច្បាប់ និង​បច្ចេកទេស ជាពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ​មុន​ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណ:នៃ​ការយោគយល់​គ្នា កាលពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្តីពី​ការនាំ​ចេក​ស្រស់​ចេញទៅ​កាន់​ទីផ្សារ​ចិន​រួចរាល់​ហើយ។
លោក លី អាន បាន​ឡើង​ថា ការអនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​កសិក​ម្ម​ជា​សេនាធិការ​បាន​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ឆន្ទ:ច្បាស់លាស់​គឺ​ធ្វើយ៉ាងណា​នាំ​កសិផល​កម្ពុជា​ឲ្យ​បាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ ហើយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន​កសិក​ម្ម និង​គ្រប់ភាគី​ពាក់ព័ន្ធ​បានទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ជាក់ស្តែង​គឺ​ថ្ងៃនេះ។
លោក​បន្តថា លទ្ធផល​នេះ​មិនអាច​កាត់ផ្តាច់​បាន​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​ភាគី​ទាំងពីរ​ក្នុងការ​ចរចារ ការឧបត្ថម្ភ គាំទ្រ​ទាំង​ច្បាប់ និង​បច្ចេកទេស​ពី​ភាគី​ចិន​ធ្វើយ៉ាងណា​ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ចូលទៅក្នុង​ទីផ្សារ​ចិន ហើយ​ទីបំផុត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឈានដល់​ការចុះ​ពិធីសារ​ស្តីពី​ការអនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំ​ចេកអំបូង​លឿន​ទៅកាន់​ប្រទេស​ចិន។
លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា ក្នុងចំណោម១០ ក្រុមហ៊ុន ដែល​បានដាក់​ពាក្យស្នើសុំ​គោ​ការណ៍​អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មានតែ​ក្រុមហ៊ុន​ចំនួន ០៥ មាន​ក្រុមហ៊ុន សុវណ្ណ រាជ​សី, ឡុង​ស្រេង ហ៊ុយ​ជៀន, ហ្គែ​ន​ឡែ​ន, ហ្គ្រី​ន​អាយ​ឡែ​ន និង​ក្រុមហ៊ុន​ឡង​មេ​ត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាចធ្វើ​ការនាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​លើក​ទី១ បាន​ចំនួន​ជាង១០០តោន​នា​ថ្ងៃនេះ។
លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ពិធី​នា​ថ្ងៃនេះ​ស្របពេល​ដែល​ប្រទេស​ទាំងពីរ​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើ​ទី ៦១ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​ដែល​ភាគី​ទាំងពីរ​បានកំណត់​ថា “ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន” ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​កម្ពុជា-ចិន ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​តាំងពី​នៅ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅ​ទីក្រុង​ប៉េកាំង៕
Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.