ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ធ្ងន់​ក​ហើយ​! Google លែង​ឲ្យ​ក្រុមហ៊ុន Huawei ប្រើ​ប្រព័ន្ធ Android របស់ខ្លួន​


ក្រុមហ៊ុន​អា​មេ​រិច Google បាន​បិទ​លែង​អោយ​ក្រុមហ៊ុន Huawei របស់​ចិន​ធ្វើ​បច្ចុប្បន្នភាព (Update) លើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriod របស់ខ្លួន​។ ដូច្នេះ​មានន័យថា អ្នកប្រើប្រាស់​ទូរស័ព្ទរ​បស់​​ក្រុមហ៊ុន Huawei នឹង​មិន​អាច​ប្រើប្រាស់​កម្មវិធី​សំខាន់ៗ​របស់ Google បាន​ទៀត​ទេ ដូចជា​កម្មវិធី Youtube ជាដើម​។​


វិធានការ​របស់ Google លើ Huawei នេះ​កើតឡើង ​ក្រោយពេល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បានដាក់​បញ្ជូល​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជីខ្មៅ ដែល​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​មិន​អាច​ធ្វើ​ជំនួញ​​ជាមួយ​បាន​ឡើយ ប្រសិន​ជា​ពួកគេ​មិន​មាន​អាជ្ញាប័ណ្ណ​។​
​នៅក្នុង​សេចក្តីប្រកាស Google បាន​ថ្លែងថា “​ខ្លួន​បាន​អនុវត្ត​ទៅ​តាម​ការ​ដាក់​បញ្ជា​”​។​
​អ្នកប្រើប្រាស់​ទូរស័ព្ទរ​បស់ Huawei ពីមុនៗ​នឹង​អាច​ធ្វើការ update កម្មវិធី​របស់​ពួកគេ​បាន ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ Google នឹង​បញ្ចេញ​កំណែ​ថ្មី​នៃ​ប្រព័ន្ធ Android ដូច្នេះ​អ្នក​ប្រើប្រាស់​របស់ Huawei នឹង​មិន​មាន​កម្មវិធី​របស់ Google នោះទេ ដូចជា Youtube, Gmail, Maps និង​កម្មវិធី​សំខាន់​ជាច្រើន​ទៀត​ ៕
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ BBC​
Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.