ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ផ្ទុះកក្រើកហើយ! ពិធីមង្គលការ ឪក សុគន្ធកញ្ញា នាយប់នេះព្រោះ តែ មានថ្នាក់ដឹកនំាកំពូលៗបានចូលរួមជាពិសេសនោះគឺវត្តមាន របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត …!

ភ្នំពេញ ៖ វេលាពេលនេះ ជាវេលាមួយ ដែលហ្វេន បានទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដែលតារាចម្រៀងស្រី លំដាប់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានចូលរោងការ ជាមួយនឹង ប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន។

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ ពិតជាមហាកិត្តិយសខ្លាំងណាស់ចំពោះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី ព្រោះមានវត្តមានអញ្ជើញមកចូលរួមក្នុងពិធីមង្គលការនេះ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែននិងថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត ដល់ថ្នាក់ធ្វើឲ្យកូនកំលោះ និងកូនក្រមុំ រំភើបចិត្តជាខ្លាំង




 
ហើយកម្មវិធីនៅព្រឹកនេះ បានរៀបចំប្រារពន្ធធ្វើឡើង នៅឯ សណ្ឋាគារ សុខាភ្នំពេញ។នៅមិនទាន់អស់ទេ ក្នុងពិធីមួយនេះ គេក៏បានឃើញវត្តមានតារាចម្រៀង សម្តែង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត មកចូលរួមប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអញ្ជឹង ហើយគេក៏ឃើញមានការអបអរសាទរ និងពាក្យជូនពរជាច្រើន ស្ទើរពេញបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកទាំងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ យ៉ាងណាមិញនាល្ងាចនេះផងដែលរិតែអធឹកអធមទៀតផងដែលដោយសារតែវត្តមានរបស់ថ្នាក់ដឹកនំាកំពូលៗជាពិសេសទៀតនោះគឺវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលធ្វើអោយកម្មវិធីរិតតែអធឹកអធមទ្វេរដង៕



Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.